ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យបើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍សង្ស័យម៉ូតូម៉ាក MSX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GK-6053 បើកឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាកបុក បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចស្តុបផ្សារមាន់អាំង តាមបណ្ដោយផ្លូវ៣១៥កែងនិងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឆាតតឿយ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ នៅខេត្តបន្ទាយមានជ័យដែលជាស្រុកកំណើត៕






មតិយោបល់