ព័ត៌មានជាតិ

បុរសម្នាក់មានបញ្ហាជាមួយប្រពន្ធ ដោះស្រាយគ្នាមិនចេញ សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន ផ្អើលអស់ពលរដ្ឋ និងអ្នកសារព័ត៌មាន

ភ្នំពេញៈ បុរសម្នាក់មានបញ្ហាជាមួយនិងប្រពន្ធ ដោយដោះស្រាយគ្នាមិនបាន ទើបជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារចោលប្រពន្ធ និងកូនតូចៗ ២នាក់សំណាងល្អមិនបានសម្រេច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ វ័យប្រហែលជា ៣០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខុន ពណ៌ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ1AG-3747 ជិះមកពីម្តុំព្រែកលៀបរហូតមកដល់លើស្ពានជ្រោយចង្វារចាស់ ស្រាប់តែមកដល់ពាក់កណ្តាលស្ពាន ក៏ឈប់ម៉ូតូហើយ
លោតចុះចូលក្នុងទន្លេចៃដន្យអីសំណាងល្អហើយដែលមានបុរស ៣នាក់ គាត់បានប្រទះឃើញជនរងគ្រោះ ស្រែកហៅគេឲ្យជួយក៏នាំគ្នា ៣នាក់ លោតទឹកចូលទៅជួយហើយស្រង់ឡើងលើគោករួចហើយរៀបរាប់ប្រាប់ខ្លីៗថា មូលហេតុដែលសម្រេចចិត្តលោតទឹកសម្លាប់ខ្លួននេះគឺ មកពីដោះស្រាយជាមួយប្រពន្ធរបស់គាត់មិនចេញ ហើយរាល់ថ្ងៃគឺបន្សល់ទុកចំណងដៃកូន ២នាក់ ស្រីមួយប្រុសមួយ កូនបងប្រុសអាយុ ២០ឆ្នាំ រីឯកូនស្រីអាយុ ១០ឆ្នាំ ភ្លាមៗនោះដែលសមត្ថកិច្ចក៏បានទំនាក់ទំនងហៅសាច់ញាតិបងប្អូនឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ក្រោយពេលកើតហេតុខាងលើនេះ មិត្តភ័ក្ររបស់ជនរងគ្រោះបានមកដល់ដឹកយកជនរងគ្រោះយកទៅផ្ទះបាត់ទៅ៕

មតិយោបល់