ប៉ៃលិនៈ យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង ១០និង២០ នាទីព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ លោកអធិការបានចាត់អោយលោកវរសេនីយ៍ត្រី ឡោ ពុធ អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ដឹកនាំកម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ ៥៩ ត.ព្រ ចុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តប៉ៃលិន ដែលបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ យិប ចាន់ថៃ ភេទ ប្រុស អាយុ ១៦ឆ្នាំ ក្នុងករណីអំពេីហិង្សាមានទីលំនៅបច្ចុប្បន្ននៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់ជូនការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីបន្តទៅតាមនីតិវិធី៕
មតិយោបល់