ព័ត៌មានជាតិ

ទួលគោក ជិតមានភ្លើងប្រើវិញហើយ!

ភ្នំពេញ: តាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង៨និង៤៥នាទី អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣៤៣ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរទូរកាប៉ាស៊ីទ័រ (Capacitor Bank) រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល ទើបមានភ្លើងប្រើវិញ៕

មតិយោបល់