កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន៣នាក់។
ជនសង្ស័យទី១–ឈ្មោះ ម៉ៅ រ៉ាដែន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន, ទី២–ឈ្មោះ វ៉ង សំបូរហៅ កុយ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិត្រស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន និងទី៣–ឈ្មោះ ពេជ្រ ណាសៀន ភេទ ប្រុសអាយុ ១៧ឆ្នាំ នៅភូមិអូរ១ សង្កាត់៤ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាង៖ គ្រឿងញៀន១៦កញ្ចប់(១តូចនិង១៥ធំ)ទម្ងន់ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់