ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប RANGE ROVERស្លាកភ្នំពេញ2AN-3996 រេចង្កូតទៅបុករថយន្តស្ទូចធន់ធំបណ្តាលឲ្យខូចខាតខ្ទេចខាងមុខ

ភ្នំពេញ: ករណីគ្រោះចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តម៉ាកRANGE ROVER ពណ៌ស មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថយន្តប្រភេទស្ទូចបណ្តាលរងការខូចខាតធ្ងន់ខ្លួនឯងសំណាងមិនមានអ្នករងរបួសកើតហេតុកាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនកើតហេតុឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីហាន់ដាយប្រភេទស្ទូចពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3E-9000 បើកបរក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-3996 បើកជែងគេឯងក្នុងល្បឿនលឿនទិសដៅបញ្ច្រាស់គ្នាក៍រ៉េចង្កូតមកបុករថយន្តប្រភេទស្ទូចចំជំហៀងខាងឆ្វេងបណ្តាលឲ្យខ្ទៀតវេទៅកណ្តាលផ្លូវខ្ទេចមុខខ្លួនឯងអស់ផ្នែកខាងឆ្វេងសំណាងក្នុងហេតុការណ៍ខាងលើមិនមានអ្នករងគ្រោះគ្រាន់តែខូចរថយន្តធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងឲ្យភាគីតំណាងភាគីរថយន្តសងខាងបានធ្វើការសម្របសម្រួលគ្នាដោយបញ្ចប់រឿងនៅកន្លែងកើតហេតុដោយយករថយន្តជួសជុលរៀងៗខ្លួនដោយមិនចង់វែងឆ្ងាយ៕

 

មតិយោបល់