ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃ ៣១ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង៣និង៣០នាទី ដោយមានការឯកភាពពីលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំង បើក កន្លែង លេង ល្បែង ស៊ីសង ខុសច្បាប់ (កត់ភ្នាល់ឆ្នោតវៀតណាម) ០១ កន្លែងនៅចំណុចផ្ទះលេខ ៣៧៧ ផ្លូវ បេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ មានជនសង្ស័យឈ្មោះ ក្រេង គឹមអៀង ភេទ ស្រី អាយុ ៦៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត និងជនសង្ស័យឈ្មោះ ហោ ស៊ីទៀង ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៣៧៧ ផ្លូវបេតុង ភូមិ ដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ កត់ឆ្នោត៕
មតិយោបល់