ព័ត៌មានជាតិ

ជាប់ហើយមេក្លោង!

តាកែវ: ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កម្លាំង ជំនាញ នៃ អធិការដ្ឋាន នគរបាល ក្រុងដូនកែវ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ ដឹកនាំ បញ្ជា ផ្ទាល់ ដោយ លោក វរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃ អធិការដ្ឋាន នគរបាល ក្រុងដូនកែវ និង សហការ ជាមួយ កម្លាំង ជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បី អនុវត្ត តាម ដីកា ចាប់ខ្លួន មុខសញ្ញារក្សាទុក និងចែកចាយ នូវ សារធាតុ ញៀន ស្ថិតនៅ ភូមិ ថ្មី សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ ជនសង្ស័យ មានឈ្មោះ ង៉ែត មករា ហៅ រ៉ាម៉ិល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រោយ ពេល ចាប់ខ្លួន យើងបានធ្វើការឆែកឆេរនៅក្នុងខ្លួន ជនសង្ស័យ ឃើញមានម្សៅក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ធំ និង០២កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំង វត្ថុតាង ខាងលើ ត្រូវបាន កម្លាំងជំនាញ នៃ អធិការដ្ឋាន នគរបាល ក្រុងដូនកែវ បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់