កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យ២នាក់ ត្រូវបានឃាត់ ខ្លួន ករណី គាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០២ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី ។
ជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ ។
ជនសង្ស័យទាំង២នាក់រួមមាន ៖
ទី១.ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន) ។
និងទី២-ឈ្មោះ លីត ភេទប្រុស អាយុ ២០ឆ្នាំ(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ទូរស័ព្ទ១គ្រឿង ម៉ាកSAMSUNG២-នាឡិកាដៃ១គ្រឿង។
តាមដំណើររឿងហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះមិនបាននៅផ្ទះនោះទេ ដោយចាក់សោរផ្ទះទុកចោល ហើយនាំគ្នាទៅលេងផ្ទះប្អូនបាត់។
លុះពេលត្រឡប់មកផ្ទះវិញ ឃើញទ្វារផ្ទះរបើក ដោយមានការសង្ស័យថាមានចោរចូលផ្ទះគាត់ បានជិះម៉ូតូចេញពីផ្ទះគាត់វិញ រួចឈប់ចាំឃ្លាំមើល ពេលនោះឃើញជនសង្ស័យ២នាក់បានលោតចុះពីលើផ្ទះគាត់ រត់ចូលព្រៃខាងក្រោយផ្ទះ ពេលឃើញដូចនេះ គាត់បានជិះម៉ូតូដេញតាមរហូតដល់ព្រៃក្បែរមាត់ស្រះ ខាងក្រោយភូមិ តាមទាន់ជនសង្ស័យម្នាក់ រួចហើយប្តឹងសមត្ថកិច្ចប៉ុស្តិ៍រកាខ្ពស់ ឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី ចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់