ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តបើកឡើងទួលមិនរួច បណ្តាលឲ្យរអិលថយក្រោយ កិនម៉ូតូស្លាប់បុរសម្នាក់

ប៉ៃលិនៈ​ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១០និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកដោយរថយន្តបុកជាមួយម៉ូតូ នៅត្រង់ចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែល​បណ្តាលឲ្យមានមនុស្ស (ស្លាប់០១នាក់) ខូចខាត​រថយន្ត០២គ្រឿង ។

អ្នកបើកបររថយន្តឈ្មោះ អុល អ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងកកោះ សង្កាត់ដូនយ៉យ ក្រុងឈួក ខេត្តកំពត (រត់គេចខ្លួន) រថយន្តម៉ាក Hyundai ពណ៌ស ផលិតឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ 3A-1506 កំពង់ចាម (ខូចខាតធ្ងន់) ។ អ្នកបើកបរម៉ូតូឈ្មោះ ឃុន លីន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ រស់នៅភូមិក្រចាប់ក្រោម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែង) ។ បើកបរម៉ូតូម៉ាក Honda dream ពណ៌ខ្មៅពាក់ផ្លាកលេខ 1AD-0189 បាត់ដំបង (ខូចខាត់ធ្ងន់) ពាក់មួក​សុវត្ថិភាព ។

មូលហេតុ៖ ឡានឡើងទួលមិនរួចថយក្រោយ បណ្ដាលឲ្យកិនមនុស្សស្លាប់នៅនឹងកន្លែង​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ និងយកវត្ថុតាងទៅរក្សាទុក ដើម្បីអនុវត្តន៍តាមនីតិវីធីផ្លូវច្បាប់។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់