ប៉ៃលិនៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២០ នៅវេលាម៉ោង ០៨និង០០នាទី អធិការស្រុកសាលាក្រៅ បានបញ្ជាវរសេនីយ៍ត្រី ឡោ ពុធ អធិការរងទទួល បន្ទុកផ្នែក នគរបាលយុត្តិធម៌ដឹកនាំកម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សាលាក្រៅ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ ចុះបង្រ្កាប ជាក់ស្តែងលើករណីឆក់កាបូបលុយនៅសាលាក្រៅ ដោយបានឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកបានចំនួន ០៥នាក់ ។
ជនសង្ស័យរួមមាន៖
១-ឈ្មោះ ភឹម ឡង់ឌី ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅនៅភូមិបរថ្មី សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ឈ្មោះ សាវ បុណ្យ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅនៅមិនច្បាសលាស់។
៣-ឈ្មោះ សៀន កុសល់ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅនៅភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៤-ឈ្មោះ សាធុឆាត ណារិ ភេទប្រុស អាយុ ១៤ ឆ្នាំ មានទីលំនៅនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៥-តុង ថៃហ្វុង ភេទប្រុស អាយុ ១៨ឆ្នាំមានទីលំនៅនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងរឿងតាមនីតិវិធី៕
មតិយោបល់