ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ស្ទាក់វាយយកម៉ូតូបានសម្រេចតែស៊យសមត្ថកិច្ចឃាត់បានម្នាក់

តាកែវៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង០០នាទី មានករណីអំពើលួចមានស្ថានទម្ងន់មួយកើតឡើង នៅចំណុចត្រពាំងគង ស្ថិតក្នុងភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ បង្កឡើងជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពស្ទាក់វាយយកម៉ូតូមួយគ្រឿង ធុនសេ125 ស៊េរីឆ្នាំ 2019 ពាក់ស្លាកលេខភ្នំពេញ 1HQ- 5116 របស់ជនរងគ្រោះមានឈ្មោះ ងិល វិន អាយុ ១១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូម្នាក់ មួយគ្រឿង ជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជារបស់លោកសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហក ប្រើប្រាស់គ្រប់មធ្យោបាយ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៣ និង០០នាទី កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបាន 0០១នាក់ឈ្មោះ សុខ ហួរ ភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ នៅត្រង់ចំណុចភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ព្រមទាំងដកហូតវត្ថុតាងម៉ូតូ 01គ្រឿង ធុនC125 ស៊េរីឆ្នាំ2015 ពាក់ស្លាកលេខតាកែវ 1E-9905 ជាមធ្យោបាយជិះធ្វើសកម្មភាព រីឯបក្ខពួកម្នាក់ទៀតមានឈ្មោះ សេក ឡុង ភេទប្រុស អាយុ 28ឆ្នាំនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តតំពត (ជនដៃដល់)បានយកម៉ូតូជនរងគ្រោះគេចខ្លួនបាត់ សមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត៕

 

មតិយោបល់