ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយបុកម៉ូតូ ប៉ើងបុរសម្នាក់ស្លាប់យ៉ាងរន្ធត់!..

កំពង់ស្ពឺ: កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-6598 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកពីជើងទៅត្បូង បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ1K-4264 ជិះដោយឈ្មោះ ឆេង វ៉ាន់ណាក់ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើង បណ្តាលឲ្យប៉ើងធ្លាក់ចញ្ចើមផ្លូវស្លាប់ភ្លាមៗនៅកន្លែងតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នាំយកវត្ថុតាងរថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់