បន្ទាយមានជ័យៈ ជួបជាមួយ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ធនាគារ កន្លែងលក់ដូរ តូច ធំ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២០ កញ្ញា ២០១៦ នៅនិងសាលប្រជុំស្នងការលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមធ្វើឲ្យភូមិ ឃុំ មានសុវត្ថិភាព សុំម្ចាស់អាជីវកម្មទាំងអស់មេត្តាជួយដាក់នៅ កាមេរ៉ាសុវត្ថិភាព សន្តិសុខឯកជន និងសុំឲ្យមានលេខទូរស័ព្ទ នគរបាល ក្នុងដៃ សម្រាប់ទាក់ទងផ្តល់ព័ត៌មាន។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងទៀតថាការដែលសំណូមពរឲ្យពួកគាត់ដាក់បំពាក់ កាមេរ៉ាសុវត្ថិភាពគឺដើម្បីងាយស្រួលដល់សមត្ថកិច្ចងាយស្រួលក្ដាប់មុខសញ្ញានៅពេលមានបញ្ហា ឫហេតុការណាកើតឡើងលើទីតាំងខ្លួន។ ចំណែកការសូមឲ្យដាក់សន្តិសុខឯកជន និង សុំឲ្យមានលេខទូរស័ព្ទ នគរបាល ក្នុងដៃ គឺងាយស្រួលនៅពេលមានហេតុការណ៍ ណាកើតឡើងអាចទាក់ទងផ្តល់ព័ត៌មានបានទាន់ពេលវាជាកិច្ចការមួយដល់ល្អសម្រាប់ឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ជួយទាន់ពេល។
លោកឧត្តមសេនីយ៍ បានបន្តទៀតថា សូមឲ្យប្រជាពលរដ្ឋម្នាក់ត្រូវធ្វើជាសមត្ថកិច្ចមួយក្នុងការផ្តល់ព័ត៌មាន នៅអ្វីដែលបម្រុងកើត និងកើតឡើងដូចជាបើដឹងថា មានជនចែកចាយគ្រឿងញៀនឬដឹងពីផែនការបម្រុងប្រព្រឹត្តល្មើសច្បាប់ណាមួយសូមរាយការណ៍ មកលេខទូរស័ព្ទរបស់សមត្ថកិច្ចតាំងពីប៉ុស្តិ៍នគរបាលដល់ស្នងការដែលលោកបានចែកជូន៕
មតិយោបល់