ព័ត៌មានជាតិ

ម៉ូតូ​ស្មាស់​បុក​ម៉ូតូ​ស្មាស់​បណ្ដាលអោយ​រងរបួស​ធ្ងន់​៣​នាក់​

ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រងរបួ​ស​ធ្ងន់ធ្ង​រ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃទី​២៥​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិតនៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1E-6418 បាន​ជិះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិច​ទៅ​កើត​បញ្ច្រាស់​ផ្លូវ ក៏​បាន​ជ្រុល​មក​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស់ ពណ៌​ក្រហម​បិត​តែម​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-6816 ដែល​ជិះ​ដោយ​បុរស​២​នាក់​ទិសដៅ​ពី​កើត​ទៅ​លិច ក៏​បណ្ដាលអោយ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ចំ​ពេញទំហឹង​ធ្វើអោយ​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​២​នាក់​ភ្លាមៗ ចំណែក​ម្នាក់​ទៀត​ក៏​រងរបួស​ធ្ងន់​ដែរ​តែ​មិន​ព្រម​ទៅ​មន្ទីរពេទ្យ​ឡើយ​ព្រោះ​ខ្លាច​បាត់​ម៉ូតូ​របស់​ខ្លួន​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មក​វាស់វែង​និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
3

មតិយោបល់