កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា មានករណីផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរងផលប៉ះពាក់ដោយសារខ្យល់កន្ត្រាក់នៅថ្ងៃទី០៤ខែសីហាឆ្នាំ២០២០ វេលាម៉ោង៩និង៤៦នាទី។
សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់រួមមាន៖
១-ឃុំកាត់ភ្លុក ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២៨ខ្នង ក្នុងភូមិភ្នំកូបចំនួន១៨ខ្នង ភូមិថ្លុកបីចំនួន១០ខ្ន ងនិងសាលាអនុវិទ្យាល័យសុវណ្ណគិរីចំនួន០១ខ្នង ធ្ងន់ចំនួន០៥ខ្នង មធ្យមចំនួន២១ខ្នង ស្រាលចំនួន០៣ខ្នង។
២-ឃុំពោធិម្រាលនៅភូមិតាដែងចាស់ខូចខាតផ្ទះចំនួន០២ខ្នង(ស្រាល)
៣-ឃុំកក់ខូចខាតផ្ទះចំនួន០២ខ្នងនៅភូមិផ្ចឹកនិងសាលាបុណ្យចំនួន០១ខ្នង(ខូចខាតមធ្យម)
៤-ឃុំបរសេដ្ឋខូចខាតផ្ទះប្រជាពលរដ្ឋនៅភូមិបឹងស្តុកចំនួន១០ខ្នង(ធ្ងន់០១)ស្រាល០៩ភូមិសំព័រចំនួន០៥ខ្នង(មធ្យម)។
សរុបទាំងអស់ចំនួន៤៩ខ្នងផ្ទះប្រជាពលរដ្ឋចំនួន៤៧ខ្នងសាលារៀន០១ខ្នងសាលាបុណ្យចំនួន០១ខ្នង ធ្ងន់០៦ខ្នង មធ្យម២៩ខ្នង ស្រាល១៤ខ្នង៕
មតិយោបល់