ព័ត៌មានជាតិ

គួរឲ្យអាសូរ! យុវជនម្នាក់ ជិះម៉ូតូលឿន កៀរខឿនផ្លូវ បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ

ត្បូងឃ្មុំ: ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោសក័ ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី ករណីគ្រោះថ្នាក់ចរាចរណ៍មានយុវជនម្នាក់ ជិះម៉ូតូកៀរខឿនផ្លូវ បណ្តាលឲ្យដួលស្លាប់មួយរំពេច នៅកន្លែងកើតហេតុ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខៀវ ពាក់ផ្លាកលេខត្បូងឃ្មុំ1G-6084 បើកបរដោយជនរងគ្រោះឈ្មោះ ទី រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកបរទិសដៅពីលិចទៅកើត ដោយល្បឿនលឿន ដល់ចំណុចកើតហេតុ បានកៀរខឿនផ្លូវ បណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកម៉ូតូបានរងការខូចខាតកម្រិតធ្ងន់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់