ព័ត៌មានជាតិ

ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ

​កំពង់ធំ ៖ លោក សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព និង​តំណាង​របស់​ឯកឧត្តម អ៊ុត សំអន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ ជូន​ប្រជាពលរដ្ឋ ៣៦៨ ក្បាលដី ស្ថិតនៅក្នុង ឃុំ មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម ពី​សំណាក់ លោក អ៊ុន បុត្រ អភិបាល​ស្រុក​សណ្តាន់ និង​លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូ​នីយកម្ម និង​សំណង់ ព្រមទាំង​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ចូលរួម​ផង​ដែរ​។​

​លោក អ៊ុន បុត្រ អភិបាល​ស្រុក​សណ្តាន់ បាន​មានប្រសាសន៍ ស្វាគមន៍​ក្នុង​ពិធី ចែក​ប័ណ្ណ​កម្ម​សិទ្ធ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​លោក​ជា​ថ្នាក់ដឹកនាំ​ស្រុក​សណ្តាន់ សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម សុខ លូ​ប្រធាន​ក្រុម ការងារ​ចុះ​ជួយ​ស្រុក​សណ្តាន់ ដែល​បាន​អញ្ចើញ​ចូលរួម​ក្នុង​ពិធី​ចែក​ប័ណ្ណ និង​មាន​ការយកចិត្ត ទុកដាក់​ខ្ពស់ ព្រមទាំង​គោលនយោបាយ​រួមចំណែក​ក្នុង​ការ​លើ​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក សណ្តាន់​ទាំងមូល​។​

លោក អ៊ឹម សុ​ឌី​ណា បាន​សំណូមពរ​ឲ្យ​បងប្អូន មក​ទទួល​ប័ណ្ណ​កម្ម​សិទ្ធ​ពី​មន្ត្រី​ជំនាញ ដែល​បាន​ចែកជូន សម្រាប់​ការចែក​ប័ណ្ណ​សិទ្ធ​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ថ្ងៃនេះ មាន​ចំនួន ២​ភូមិ មាន​ភូមិ​សំ​អោង ២៥០​ក្បាលដី និង​ភូមិ ត្រពាំង​ត្រឡាច ចំនួន ១១៨​ក្បាលដី ស្ថិតនៅក្នុង​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ សរុប​ចំនួន ៣៦៨​ក្បាលដី ក្នុងនោះដែរ លោក​ណែនាំ​កុំឲ្យ​យក​ទៅ​អ៊ុត​រ៉ឹង និង​ការ​គូស​លើ​ប័ណ្ណ​កម្ម​សិទ្ធ ចំណែក​បងប្អូន​នាំយក​ទៅ​ប្រើ ប្រាស់​ក្នុងករណី​អ្វី​មួយ​នោះ សូម​មាន​ការផ្ទៀងផ្ទាត់ មើល​ឲ្យ​ច្បាស់ ដើម្បី​ចៀសវាង​ការភាន់ច្រឡំ​គ្នា ។​

​ក្នុង​ឳ​កា​សលោក សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​សំណេះសំណាល និង​ផ្តាំផ្ញើរ​ដល់​បងប្អូន ប្រជាពលរដ្ឋ ក្នុង​ឳ​កាស​ចែក​ប័ណ្ណកម្មសិទ្ធិ ដោយ​មាន​ការខិតខំ​ជម្រុញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យមាន​ការចែក​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យមាន​សិទ្ធិ​កាន់កាប់ និង​គ្រប់គ្រង​ស្របច្បាប់ និង​សំណូមពរ​កុំ​ឲ្យ​បងប្អូនល​ក់​ដី ព្រោះ​ដី​មាន​តំលៃ​ខ្លាំងណាស់ បើ​បងប្អូន​ចេះតែ​នាំគ្នា​លក់ ទោះជា​ចែក​ប៉ុន្មាន​ដង​ទៀត​ក៏​មិន​គ្រប់គ្រាន់​ដែរ ព្រោះ ដី​មាន​ចំនួន​ដដែល រីឯ​មនុស្ស​ក៏​ចេះតែ​កើន​ឡើង ដី​គឺជា​អាយុជីវិត​របស់​បងប្អូន និង​ហាម​មិន​ឲ្យ​បងប្អូន​ចូល ទៅ​រុក​រាន្ទ​កាប់​ព្រៃ​ទៀត​ទេ ព្រោះ​វា​ជា​រឿង​ខុសច្បាប់ ដូច្នេះ​យើង​គួរតែមាន មោទនភាព ដែល​ជា​ប្រជាពលរដ្ឋ រស់​នៅក្នុង​ស្រុក​សណ្តាន់ ព្រោះ​មាន​ព្រៃឈើ​នៅក្នុង​ស្រុក​សណ្តាន់​នេះ គឺជា​ព្រៃ​ដ៏​ធំ​ជាងគេ​នៅក្នុង​ប្រទេស និង​សូមឲ្យ​ចូលរួម​ថែរក្សា ស្រឡាញ់​ព្រៃឈើ ។​កុំឲ្យ​មាន​ការជឿលើ​ការ​ញ៉ុះ​ញ៉​ង់ ដឹកនាំ​ប្រព្រឹត្ត​នូវ​អំពើ​ខុសច្បាប់ ពី​ជនខិលខូច ដូច្នេះ​សូមឲ្យ​បងប្អូន​ធ្វើ​អ្វី ដែល​ជា​ប្រយោជន៍ ផ្ទាល់ខ្លួន និង​ប្រយោជន៍ ដល់​សង្គមជាតិ ដើម្បី​ភាព​រីកចំរើន នៅក្នុង​ភូមិ ឃុំ របស់​យើង ។
2014-09-03_135839
2014-09-03_135815

មតិយោបល់