ភ្នំពេញៈ បុរសម្នាក់ជាជនជាតិបរទេសបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350បើកបរក្នុងល្បឿនយ៉ាងលឿន ទៅបុកនឹងរថយន្តសាទែនសាំង របស់ករាស់សាំងរបស់ការាស់សាំង PTT បណ្តាលឲ្យរងការខូចខាតខ្ទេច យ៉ាងដំណំ សំណាងល្អហើយ ដែលមិនមានអ្នករងរបួសធ្ងន់ធ្ងរ ទៅដល់អ្នកបើកបរទាំងសងខាងនោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង00នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវសហព័ន្ធរុស្សីនៅចំណុចស្តុប
កាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តសាទែនដឹកប្រេងសាំងរបស់ការាស់សាំង PTT មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3E0276 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្តដឹកបេ្រងសាំងបើកឆ្លងស្តុបបត់ឆ្វេង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក ឡិចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG4321 បើកបរដោយជនជាតិបរទេសម្នាក់ រួមនឹងស្ត្រីម្នាក់ទៀត រួមដំណើរជាមួយ តាមបណ្តោយផ្លូវភ្លោះអង្គដួងក្នុងទិសដៅពីកើតទៅលិច ហើយរថយន្តឡិចស៊ីស RX350 ខាងលើនេះ ដោយសារតែបើកល្បឿនលឿនពេក ក៏ជ្រុលទៅបុក ចំពាក់កណ្តាលរថយន្តសាទែនសាំង បណ្តាលឲ្យខ្ទេចរងការខូចខាតរថយន្តឡិចស៊ីស RX350 ពណ៌ស ខ្ទេចខូចខាតយ៉ាងដំណំរីឯរថយន្តសាទែនសាំងវិញ ខូចខាតក្រពិតអស់មួយជំហៀងខាងស្តាំសំណាងល្អហើយដែលមិនបង្កឲ្យហូរប្រេងចេញមកក្រៅ និងមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈតែប៉ុណ្ណោះ បើតាមប្រភព័ត៌មានពីខាងម្ចាស់រថយន្ត RX350 គាត់បាននិយាយថាមូលហេតុដែលគាត់បើកលឿន គឺមកពីរថយន្តព្រូសមួយគ្រឿង ពណ៌ខ្មៅ បើកបុកម៉ូតូកង់បី ដែលដឹកភ្ញៀវបរទេសចរមកតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យដាច់ម៉ូតូជា២ ហើយរងរបួសធ្ងន់ អ្នកបើកបរយ៉ាងដំណំ ភ្លាមៗនោះដែរ គាត់ក៏បើកមកតាមពីក្រោយ ដើម្បីឲ្យរថយន្តព្រូសឈប់ ក៏ប៉ុន្តែគាត់ស្ទាក់ស្ទើរចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្តសាទែនសាំងតែម្តង រីឯខាងប្រភពព័ត៌មានពីអ្នកបើកបររថយន្តតូយ៉ាតាព្រូសវិញគាត់និយាយប្រាប់ថា គឺមុនពេលដែលកើតហេតុ គឺរថយន្តគាត់បើកមកតាមបណ្តាលផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុ គឺរថយន្តឡិចស៊ីស RX350 បើកមកកៀរ គាត់ទើបជ្រុលចង្កូតទៅបុកចំកង់បី ហើយភ័យពេកក៏បើករត់គេចខ្លួនតែម្តង ។
ក្រោយពេលកើតហេតុខាងលើនេះ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយទៀត៕
មតិយោបល់