សៀមរាបៈ កាលពីថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទីព្រឹក កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វើការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ឈ្មោះ ជួន ជឿន ភេទប្រុស អាយុ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនសោទៅសរសេរឈ្មោះ នៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តារបែន ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើលើកក្រោយទៀត រួចបានឲ្យគាត់ទៅទស្សនាប្រាសាទបន្តទៀត៕
ព័ត៌មានជាតិ
មតិយោបល់