ភ្នំពេញៈ រថយន្ត Land Cruiser សេរីទំនើបមូយគ្រឿង ត្រូវបានរថយន្តយោធា របស់កងដឹកជញ្ជួនលេខ៩៩ បើកបុកពេញទំហឹងត្រង់ផ្លូវបំបែក ជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសធ្ងន់ ។
ហេតុការណ៌នេះបានកើតឡើងនាម៉ោង១១៖២០នាទីយប់ថ្ងៃទី៦ ខែសីហាឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ហាន់ណូយ កែងនិងផ្លូវ ម៉ុងរឹទ្ធី ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋដែលនៅជិតកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើគេបានឃើញបុរសវ័យ ចំណាស់ម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lancruiser ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AC-0207 តាមបណ្តោយផ្លូវហានណូយ ក្នុងទិសដៅពីជើង ទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុច កើតហេតុដែលមានផ្លូវបែកជាបួន ក៏មានរថយន្តមួយតោនកន្លះពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ន និងបិទឡូហ្គោ កងដឹកជញ្ជួនលេខ៩៩ ដែលបើកដោយយុវជនម្នាក់ បានបើកមកដល់បុក ផ្គួបផ្សំ និងល្បឿន ដូចគ្នាផងនោះ ធ្វើឲ្យរថយន្តទាំងពីរបុកគ្នាពេញទំហឹង និងវិលជាច្រើនជុំរងការខូចខាតយ៉ាងដំណំដូចគ្នា ហើយភ្លាមៗនោះគេបានឃើញម្ចាស់រថយន្ត Land Cruiser បានហៅខ្នីខ្នារមកដោះស្លាក លេខចេញពីរថយន្តទុកផងដែរ។
ក្រោយកើតហេតុរថយន្តទាំងពីរ ព្រមសម្របសម្រួលគ្នាគ្មានខាងណាសងខាងណានោះទេ៕
មតិយោបល់