កីឡាការិនី របស់អាមេរិក បានកាន់មេដាយមាសមុនគេក្នុងព្រឹត្តិការណ៍អូឡាំពិក នៅប្រទេសប្រេស៊ីលឆ្នាំនេះ ដោយរូបនាងឈ្នះមេដាយនេះក្នុងវិញ្ញាសាបាញ់កាំភ្លើងទោល កាលពីព្រឹកមិញនេះ។
ដោយសារតែវិញ្ញាសាផ្សេងៗ មិនទាន់បាននឹងចាប់ផ្ដើមផង ខណៈដែលខ្លះកំពុងតែនៅប្រកួតនៅឡើយ កីឡាបាញ់កាំភ្លើងបានបញ្ចប់វិញ្ញាសាមួយទៅហើយ គឺបាញ់កាំភ្លើងទោលចម្ងាយ១០ម៉ែត្រ។ កីឡាការិនី Ginny Thrasher របស់អាមេរិក ជាអ្នកធ្វើបានល្អជាងគេក្នុងវីញ្ញាសានេះ ហើយក៏ក្លាយជាអត្តពលិកដំបូងគេក្នុងព្រឹត្តិការណ៍នេះ ដែលទទួលបានមេដាយមាស។
សហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ២០១២កន្លងទៅ នៅអង់គ្លេសទទួលបានមេដាយសរុបចំនួន១០២មេដាយ ដោយក្នុងនោះ៤៣ជាមេដាយមាស។ ខណៈដែលឆ្នាំនេះវិញ ពួកគេសង្ឃឹមថានឹងធ្វើបានល្អជាងឆ្នាំមុនទៅទៀត៕
មតិយោបល់