តាកែវៈ នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ ល ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោមកគំរាម និងប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើកូនចុងរបស់ខ្លួនឈ្មោះ សសរ អាយុ១៥ឆ្នាំ ខណៈដែលនាងនៅផ្ទះតែម្នាក់ឯង តែមិនបានសម្រេច។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់