ព័ត៌មានជាតិ

Apple បានបោះបង់ Google Maps សម្រាប់ iOS6

តាមសេចក្តីរាយការណ៍របស់ 9To5Mac​ បាននិយាយថា Apple បានសម្រេចបោះបង់ Google Maps សម្រាប់ Mapping Solution នៅលើប្រព័ន្ធដំណើរការ iOS ដែលមាននៅលើឧបករណ៍ដូចជា​ iPhone,​ iPad និង iPod​ touch ជាដើម ហើយ 9To5Mac​ បានបន្តទៀតថា កម្មវិធីគឺមានលក្ខណ:ស្រដៀងទៅនឹង Google Maps​​ ដែលមាននៅលើ ​ iPhone,​ iPad និង iPod​ touch ប៉ុន្តែវាច្បាស់ជាង លឿនជាង និងផ្តល់នូវទំនុកចិត្ត។

Apple តែងតែប្រើប្រាស់ដំណោះស្រាយរបស់ Google Maps នៅពីក្រោយ ប៉ុន្តែសម្រាប់តែគ្រប់គ្រងទៅលើ​ Application Design របស់ iOS Maps ពិតប្រាកដ ហើយបើតាមដឹង​ Apple ធ្វើបានសម្រេចទៅលើការគ្រប់គ្រងគ្រប់យ៉ាង ហើយវាក៏មិនមែនជារឿងភ្ញាក់ផ្អើលដែរ ដែល​ Apple បង្ហាញនូវ Maps Solution ផ្ទាល់ខ្លួននោះ។

ក្រុមហ៊ុន Apple ធ្លាប់បង្ហើបរឿងស្រដៀងគេនេះផងដែរកាលពីមុន តាំងពី​ Apple បានទិញក្រុមហ៊ុនជាច្រើនដូចជា​ Placebase​ ដែលជាក្រុមហ៊ុន Mapping Online,​ C3 Technologies ជាក្រុមហ៊ុន Mapping ផ្តល់នូវ Photorealistic 3D maps​ និង Poly9 Canadian 3D mapping startup ហើយអី្វដែលគួរឲ្យចាប់អារម្មណ៍​ គឺទំនងជាក្រុមហ៊ុន Apple​​ ប្រើ 3D maps technology​ របស់ C3 Technologies​​ ឲ្យមើលទៅជា 3D Maps មិនគួរឲ្យជឿដោយ C3 Technologies:

កម្មវិធី​ Maps ថ្មី ដែលបង្កើតសម្រាប់ iOS6​ ហើយ iOS6 អាចនឹងណែនាំដោយ Apple’s World Wide Developers Conference (WWDC)។

មតិយោបល់