កំពង់ធំៈ នៅវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តបន្តគ្នា លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
រថយន្ត ៣គ្រឿង៖
១/រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 2BH-3217 (ក្រុមហ៊ុនវីរះប៊ុនថាំ) បើកបរដោយឈ្មោះ ជាវ ថាច ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំ សង្កាត់ព្រៃដំបង ក្រុងមុខកំពូល ខេត្តកណ្ដាល (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។
២/រថយន្តម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ផ្លាកលេខភ្នំពេញ 2AA-1130 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
៣/រថយន្តម៉ាក ហ្វុយសូ ក្បាលពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-6450 សណ្ដោងសឺមីរ៉ឺម៉ក ពណ៌លឿងលាយក្រហមចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 4A-5664 ដឹកកុងតឺន័រ ពណ៌ក្រហមចាស់ (ក្រុមហ៊ុនដឹកជញ្ជូន L.M.H) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុ។
ដំណើររឿង៖ មុនដំបូងរថយន្តហ្វុយសូ ធ្វើដំណើរពីកើតទៅលិច បានបែកកង់បណ្ដាលឲ្យរេចង្កូត ទៅបុករថយន្តហ៊ីយ៉ាន់ដាយ និងក្រឡាប់កណ្ដាលទ្រូងផ្លូវ ធ្វើឲ្យរថយន្តសាំយ៉ុង កំពុងធ្វើដំណើរផ្ទុយទិសគ្នាមកបុកចំកន្ទុយរថយន្តបែកកង់ ជ្រុលទៅធ្លាក់ផ្លូវ។
សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។
ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងធ្វើកំណត់ហេតុ រួចយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់