ព័ត៌មានជាតិ

មុខសញ្ញាលួចគាស់ផ្ទះយ៉ាងសកម្ម ២នាក់ ត្រូវសមត្ថកិច្ចបង្រ្កាប

កណ្ដាល: នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី មានករណីអំពើលួច (គាស់ផ្ទះ) នៅចំណុចផ្ទះឈ្មោះ ជីម សុខរិទ្ធ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ជីម សុខរិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ ។

ជនសង្ស័យ២នាក់៖
១-ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
(ឃាត់ខ្លួនថ្ងៃទី០២ខែសីហាឆ្នាំ២០២០និងបញ្ជូនទៅតុលាការថ្ងៃទី០៣/០៨/២០២០)។
២-ឈ្មោះ លន់ វ៉ាលីត ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនបាននៅថ្ងៃទី០៥/០៨/២០២០)។

វត្ថុតាងចាប់យក
១-ទូរស័ព្ទចំនួន១គ្រឿង ម៉ាក SAMSUNG ។
២-នាឡិកាដៃចំនួន១គ្រឿង។

សភាពនៃរឿងហេតុ៖ កាលពីថ្ងៃទី០២/០៨/២០២០ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈន ឌីជីវ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ និងវត្ថុតាងក្នុងករណីអំពើលួចគាស់ផ្ទះ នៅចំណុចកើតហេតុខាងលើ បញ្ជូនទៅតុលាការខេត្តកណ្តាល ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ លន់ វ៉ាលីតភេទប្រុស បានរត់គេចខ្លួនបាត់។លុះមកដល់ថ្ងៃទី០៥/០៨/២០២០ ទើបកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យដែលសេសសល់ឈ្មោះ លន់ វ៉ាលីត បានម្នាក់ទៀត បញ្ជូនទៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់