ព័ត៌មានជាតិ

មុខសញ្ញាជនសង័្សយក្នុងករណីគាស់ផ្ទះ ចូល លួចយកទ្រព្យសម្បត្តិតាមលំនៅដ្ឋានម្នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃ សុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២និង៤២ នាទី នៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការ រងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អម សាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាលបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល ដែលមានលោកវរសេនីយ៍ឯក សន និល ជាអធិ ការនគរបាលស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ដែលមានលោកវរសេនីយ៍ ទោ ម៉ែន រីម ជាអធិការនគរបាលស្រុក បានចុះប្រតិបត្តិការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ( គាស់សោទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ ) ដោយបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថាវី ណងនុត ហៅ មូ ភេទប្រុស អាយុ ៤៦ ឆ្នាំ ទីលំនៅផ្ទះលេខ ៧៣ ភូមិ៣ ឃុំបាងកាក់ធុម ស្រុកបាងកាក់ធុម ខេត្ត ភិស្នុលោក ប្រទេសថៃ (ជនជាតិថៃ) បច្ចុប្បន្នមកស្នាក់នៅផ្ទះចំការ ស្ថិតនៅក្នុងភូមិ ចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដោយនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើនេះ គឺ៖
១-កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ប្រមាណ០៩និង០០ នាទី ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ ឆោម សំអាត ភេទប្រុស អាយុ ៥២ ឆ្នាំ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីចោរកម្ម មួយបានកើតឡើង ដោយជនស័ង្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ផ្ទះចូលលួច យកបានទ្រព្យសម្បត្តិរួមមាន៖

  • ខ្សែកមាសចំនួន០៥ ជី
  • បណ្តោងខ្សែក មាសចំនួន០៣ ជី
  • កងដៃផ្លាទីន ចំនួន ០៥ ជី
  • ខ្សែក ផ្លាទីន ចំនួន ០៤ ជី
  • ចិញ្ចៀនផ្លាទីន ដាំត្បូងពណ៌ ខៀវ ២០ គ្រាប់ ចំនួន ០១ វង់
  • ចិញ្ចៀនផ្លាទីន ស្នាយ ចំនួន ០១ វង់
  • ចិញ្ចៀន ពេជ្រ ចំនួន ០១ វង់ (តម្លៃ២៨០០ដុល្លារ)
    • ប្រាក់ដុល្លារ ចំនួន ២០0 ដុល្លារ
  • ប្រាក់ខ្មែរចំនួន ១០ ម៉ឺនរៀល

កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៤និង៤៥ នាទី ទៀបភ្លឺ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ សាន សុខា ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវជនសង័្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាព គាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិរួមមាន៖

  • ខ្សែកមាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
  • ខ្សែ ដៃមាស ០១ ខ្សែ ទម្ងន់ ០១ តម្លឹង
  • ចិញ្ចៀនមាស ០១ វង់ ទម្ងន់ ០៥ ជី
  • ប្រាក់រៀលចំនួន ៥,៣០០,០០០ រៀល ( ប្រាំលានសាមសិបម៉ឺនរៀល )
  • ប្រាក់ដុល្លារចំនួន ១,០៥០ ដុល្លារ ( មួយពាន់ហាសិបដុល្លារ ) ។

នៅក្រោយពេលកើតហេតុជនរងគ្រោះ បានប្តឹងចូលមកសមត្ថកិច្ចនគរបាលចំពោះករណីខាងលើ ហើយសមត្ថកិច្ចនគរបាល បានចុះទៅធ្វើការពិនិត្យកន្លែងកើតហេតុ និងប្រមូលភស្តុតាងនានា ដើម្បីវាយតម្លៃ និងសន្និដ្ឋានចំពោះករណីនេះ ឈានដល់ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតស្វែងរកជនសង័្សយ ។

ឆ្លងតាមរយៈការស្រាវជ្រាវ ស៊ើបអង្កេតនេះ រហូតដល់ថ្ងៃ ខែ ឆ្នាំខាងលើ ទើបសមត្ថកិច្ចកំណត់ មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនបានជនសង័្សយរូបនេះតែម្តង និងបានដកហូតម៉ូតូធុនសេ១០០ គ្មានស្លាកលេខដែលជនសង័្សយកំពុងជិះមួយគ្រឿងផង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនស័ង្សយខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយក ទ្រព្យសម្បត្តិនៅក្នុងមូលដ្ឋានស្រុករតនមណ្ឌល និងស្រុកបាណន់ ដូចមានជនរងគ្រោះខាងលើពិតប្រាកដមែន ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត មុនពេលរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការទៅតាមផ្លូវច្បាប់ ត្បិតមុខសញ្ញានេះគឺមានសំណុំរឿងផ្សេងៗទៀត ដែលកំពុងស្ថិតក្នុងដៃរបស់សមត្ថកិច្ច ហើយមានជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់គេនាពេលកន្លងមក ក្នុងភូមិសាស្រ្ត ក្រុង ស្រុកមួយចំនួននៅខេត្តបាត់ដំបង ៕

មតិយោបល់