ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស

តាកែវ: នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦និង៥៤នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ រវាងរថយន្ត និងម៉ូតូបើកបញ្ច្រាសគ្នា។

ម៉ូតូម៉ាក ស៊ូមម័រអ៊ិច ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1E-7713 បើកបរដោយឈ្មោះ ស្រ៊ី សី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស រងរបួសហើមជើងឆ្វេង បើកបរពីកើតទៅលិច បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស (មិនពាក់មួកសុវត្ថិភាព)។
រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-0084 បើកបរដោយឈ្មោះ ណោ ណាវុធ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិអន្លង់មាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស គ្មានរបួស បើកបរពីលិចទៅកើត។

មូលហេតុ៖ បើកមិនប្រកាន់ស្ដាំ។

ករណីនេះ កម្លាំងជំនាញបាន កសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងទាំង ២គ្រឿង ដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់