តាកែវៈ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦និង០៣នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ លើផ្លូវ 1TK1 ចន្លោះគីឡូម៉ែត្រ៦-៧ រវាងម៉ូតូបង្កឡើងដោយខ្លួនឯង។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ តាកែវ 1S-9495 បើកបរដោយឈ្មោះ ឈុំ លីម ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស បានបើកបរម៉ូតូពីជើងទៅត្បូង ក្នុងល្បឿនលឿន និងមេឃកំពុងភ្លៀងខ្លាំងផង ក៏ជ្រុលដួលដោយខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស (មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរឈ្មោះ ឈុំ រក្សា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំជាមួយគ្នា រងរបួសស្រាល (មិនពាក់មួកសុវត្ថិភាព) ។
មូលហេតុ៖ បើកបរក្នុងល្បឿនលឿន។
ករណីនេះ កម្លាំងជំនាញបាន កសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូមួយគ្រឿង បានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕
មតិយោបល់