ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុករួចបើកគេចបាត់នៅលើស្ពានកោះប៉ោ

កោះកុង: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយលើស្ពានកោះកុងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុកេីតឡេីងនាវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចលើស្ពានព្រែកកោះប៉ោ ដោយមានរថយន្តបុកម៉ូតូពីក្រោយបណ្តាលឲ្យអ្នកបេីកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុរួចខាងភាគីរថយន្តបានបេីករត់គេចខ្លួនជនរងគ្រោះមានឈ្មោះអ៊ូចថាភេទប្រុសអាយុ៣៥ឆ្នាំមានទីលំនៅភូមិ១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

បច្ចុប្បន្នសពជនរងគ្រោះកម្លាំងជំនាញបានប្រគល់ជូនភរិយាសពយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកឯរថយន្តបង្កកំពុងធ្វើការស្រាវជ្រាវ៕

 

មតិយោបល់