(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុន លោក Yoshimasa Hayashi បាននិយាយថា វាមានសារៈសំខាន់ណាស់ក្នុងការកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិនជាមួយការអំពាវនាវឱ្យប្រទេសជិតខាងដ៏ធំរបស់ខ្លួនមួយនេះ បង្ហាញអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។
លោក Yoshimasa Hayashi នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងរបស់លោកនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ ក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុនបានសង្កត់ធ្ងន់ លើសារៈសំខាន់ នៃទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន។ បើតាមលោក Hayashi ទំនាក់ទំនងរវាងជប៉ុន និងចិនកាន់តែមានសារៈសំខាន់ មិនត្រឹមតែសម្រាប់ប្រទេសរបស់យើងទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិផងដែរ។
លោក Yoshimasa Hayashi ដែលជាមនុស្សម្នាក់មានជំហរទន់ភ្លន់ជាមួយចិន ត្រូវបាននាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអុ គីស៉ីដា តែងតាំងជារដ្ឋមន្រ្តីការបរទេសថ្មី កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីលោក គីស៉ីដា បានជាប់ជានាយករដ្ឋមន្រ្តីដដែល ក្រោយគណបក្សលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីចុងខែតុលា កន្លងទៅ៕
ប្រភព៖ Reuters
មតិយោបល់