ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងយប់! ករណីភ្លើងឆេះរថយន្តកាមរីឆ្លាមមួយគ្រឿង នៅក្រុងបាវិត

ស្វាយរៀង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តកាមរីឆ្លាមមួយគ្រឿង បានឆ្លងប្រព័ន្ធភ្លើង បង្កការឆាបឆេះ កាលពីយប់វេលាម៉ោង០១និង១០រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

តាមរបាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក កាម៉ារីឆ្លាមពណ៌ស្ក ពាក់ផ្លាកលេខ ភ.ព២x ២៥៧៨ របស់ឈ្មោះ សេក សុខុន ភេទប្រុស អាយុ៥២ឆ្នាំ។
មូលហេតុ ៖ ឆ្លងប្រព័ន្ធភ្លើង។

កម្លាំងនគរបាលក្រុងបាវិត សហការជាមួយកម្លាំងអាវុធហត្ថ អន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្ត០២គ្រឿង (អាវុធហត្ថ ០១គ្រឿង) ប្រើទឹកចំនួន ០២ឡានទើបភ្លើងរលត់លែងឆេះទាំងស្រុង៕

មតិយោបល់