ព័ត៌មានជាតិ

Update៖ អាសូរណាស់! យុវជនរោងចក្រម្នាក់ បើកម៉ូតូវ៉ាជែងវ៉ាកអឺបុកគូទកុងតឺន័រពីក្រោយស្លាប់យ៉ាងរន្ធត់ នៅលើផ្លូវជាតិលេខ៤

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបុរសម្នាក់បើកម៉ូតូឌ្រីមសង់ក្នុងល្បឿនល្បឿន វ៉ារថយន្តមិនចាំម៉ាកមួយគ្រឿងផុតហើយ ស្រាប់តែវ៉ាកអឺបុករថយន្តកុងតឺន័រពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1F-5090 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន រួចក៏វ៉ារថយន្តមិនចាំម៉ាកមួយគ្រឿងផុតហើយ ស្រាប់តែវ៉ាកអឺជាមួយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-2977មួយគ្រឿងទៀត បណ្តាលឲ្យគាត់បុកពីក្រោយរថយន្តកុងតឺន័រខាងលើនោះយ៉ាងពេញទំហឹង បោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ។

សពខាងលើនោះមានឈ្មោះ ជឿន សីហា អាយុ ២០ឆ្នាំ មុខរបរ ធ្វើការរោងចក្រ មានស្រុកកំណើតនៅ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតខេត្តកំពង់ឆ្នាំង រួចវាស់វែងយកម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្រាវជ្រាវរករថយន្តខាងលើ មកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕

មតិយោបល់