ព័ត៌មានជាតិ

ញៀនស្រារាល់ថ្ងៃ រហូតដល់បែកគំនិត ទើបធ្វើរបែបនេះ…

កំពុងធំៈ បុរសម្នាក់បានស្លាប់ដោយធ្វើអត្តឃាត (ចងក) សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង២០ នាទី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំណុច ត្រពាំងស្រទៃ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ សារី តុលា ភេទប្រុស អាយុ ៣៣ ឆ្នាំជនជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នធ្វើចម្ការនៅតំបន់ត្រពាំងស្រទៃភូមិសាស្រ្ត ភូមិថ្មសំលៀង
ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបំភ្លឺរបស់ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ មានទីលំនៅ
ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះស្រេង វួចលីន ភេទស្រីអាយុ ៥២ ឆ្នាំត្រូវជា ម្ដាយបង្កើតជនរងគ្រោះ បានរៀបរាប់ ថា
កូនរបស់ខ្លួន ឈ្មោះ សារី តុលានេះ ជាមនុស្សញៀនស្រា តែងនិយាយ ថាពិបាកចិត្ត មានគេតាមដេញចាប់ រវើរវាយ ដើរវង្វេង( សតិមិនសូវគ្រប់)។
ខ្លួនបានប្រាប់ថាកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៩ បានទុកជនរងគ្រោះឲ្យនៅចាំចំការ តែម្នាក់ឯង រីឯខ្លួន និងប្រពន្ធ បាននាំគ្នា ទៅចូលឆ្នាំចិន នៅឯស្រុកកំណើត ភូមស្វាយទាប។ ពេលត្រឡប់មកវិញនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង២០នាទី ដល់រោងចំការរបស់ខ្លួនពុំឃើញកូនឈ្មោះសារី តុលា នេះទេក៏នាំគ្នា មានឈ្មោះ អេង សុភា ភេទប្រុសអាយុ ៣០ ឆ្នាំនិង ឈ្មោះអេងសុផល ភេទប្រុសអាយុ ៤០ឆ្នាំជាកម្មករបាននាំគ្នាដើររកក្នុងចំការចន្ទីខាងក្រោយ បានចម្ងាយ ២០០ ម៉ែត្រ ក៏ប្រទះឃើញ សាកសពជនរងគ្រោះ ជាកូនរបស់ខ្លួន បានស្លាប់ ដោយ ធ្វើអត្តឃាតចងក និង មែកដើមស្វាយចន្ទី
ក៏នាំគ្នាពិនិត្យមើល ឃើញសាកសព ត្រូវចង កនឹងខ្សែស្មាច់
ភ្ជាប់នឹងមែកចន្ទី បានបាក់សង្កត់ពីលើសាកសព ពេលឃើញដូច្នេះ ក៏បានរាយការណ៍ មកសមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលក្រយា។
ក្រោយដឹងព័ត៌មានកម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុសហការជាមួយប៉ុស្តិ៍ និងរដ្ឋអំណាចភូមិឃុំ ដើម្បីធ្វើការពិនិត្យ ទីកន្លែងកើតហេតុនិងសាកសព។
ការពិនិត្យ នៅលើ ក សាកសពមានស្នាម ទ្រុតទំហ៊ុ ១ ស.ម ពណ៌ក្រម៉ៅ ព័ទ្ធពីខាងមុខ រាងបញ្ឆិតទៅក្រោយ នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីកត់សម្គាល់ឡើយ។
ក្រោយពិនិត្យចប់យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សន្និដ្ឋានថាជនរងគ្រោះឈ្មោះ សារី តុលានេះពិតជាបានស្លាប់ដោយធ្វើអត្តឃាត (ចង់ក) ខ្លួនឯងពិតប្រាកដ៏មែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។
មូលហេតុ សតិមិនគ្រប់ ដោយសារផឹកស្រាច្រើន៕

មតិយោបល់