ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរួមភេទជាមួយកូនបង្កើត

ពោធិ៍សាត់ៈ​ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនសង្ស័យជាឪពុកបង្កើតម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកានកាលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិកោះកែវ ឃុំត្រពាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីប៉ុនប៉ងរួម ភេទជាមួយកូនបង្កើតរបស់ខ្លួនអាយុទើបតែបាន៨ឆ្នាំប៉ុណ្ណោះ រហូតដល់មានការភ្ញាក់ផ្អើលក៍បែកធ្លាយរឿងអាស្រូវមួយនេះឡើងទើបរត់រកសមត្ដកិច្ចជួយអន្តរាគមន៍។

លោកជា អារុន អធិការរងនគរបាលស្រុកបាកាន ទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ​ ព្រាប ប៉ូរ៉ា គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ វ៉ាង រ៉ាវី អាយុ៣៣ឆ្នាំដែលជាអ្នកជិតខាងភូមិផងរបងជាមួយ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកានបានរៀបរាប់ ប្រាប់សមត្ថកិច្ចឲ្យដឹង ថា នៅថ្ងៃខែដែលខ្លួនមិនបានចាំក្នុងអំឡុង ឆ្នាំ២០១៩ជនសង្ស័យ ឈ្មោះព្រាប បូរ៉ា អាយុ ៣៥ឆ្នាំ ភេទប្រុសត្រូវជាអ្នកជិតខាង (ផ្ទះនៅជិតគ្នា) បានលួងលោមចាប់រំលោភកូនស្រីគាត់ ឈ្មោះ ង ស​ ណ អាយុ៨ឆ្នាំបានចំនួន៣ដង ។

លោកជា អារុន បានបន្តថា មិនត្រឹមតែកូន អ្នកជិតខាងនោះបែរមកស្តាប់រឿងការបែកធ្លាយរឿង កូនបង្កើតជនសង្ស័យព្រាប បូរ៉ា ឯណោះវិញក៍ត្រូវព្រាប បូរ៉ា រំលោភដែរហើយត្រូវ បានប្រពន្ធរបស់ ជនសង្ស័យ ឈ្មោះ គី ស្រីរត្ន័ អាយុ ២៩ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំជង ស្រុកបាកានក៍បានប្តឹងពីប្តីរបស់ខ្លួនដោយបានរៀបរាប់ថា នៅថ្ងៃ.ខែដែលគាត់មិនចាំក្នុងឆ្នាំ២០១៩ ដូចទៅហ្នឹងរឿងបងប្រុសវ៉ាង រ៉ាវី ដែរ។ ម្តាយក្មេងរងគ្រោះត្រូវជាប្រពន្ធជនសង្ស័យបានបន្តថា មានព្រឹកមួយខ្លួនគាត់ ជាប្រពន្ធបាន ចេញពីផ្ទះទៅផ្សារ ខណ:ត្រឡប់មកផ្ទះវិញគាត់បានទាន់ប្តីរបស់គាត់ ឈ្មោះ ព្រាប បូរ៉ា ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឈ្មោះ រ​ ស​ វ​ អាយុ ៨ឆ្នាំ នៅលើផ្ទះចំនួន ៣ដងតែមិនដឹងធ្វើដូចម្តេចណាប្តី ណាកូន រហូតដល់រឿងអាស្រូវមួយនេះបែកធ្លាយខ្លួនជាម្តាយក៍សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចស្របពេលជាមួយគ្នានឹងបងប្រុសវ៉ាង រ៉ាវី ដែលគាត់មានទុក្ខក្រៀមក្រមដោយកូនគាត់ក៍ត្រូវជនសង្ស័យជាប្តីរំលោភដែរនោះ ។ ក្រោយពីបានស្តាប់ការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះសមត្ដកិច្ចបានចាត់កម្លាំងចុះទៅនាំខ្លួនឈ្មោះ ព្រាប បូរ៉ា មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។ លោក​ ជា អារុន បានបន្តថា ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍ សាត់នៅថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២០ ជនសង្ស័យព្រាប បូរ៉ា ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនិងការពារអនិតិជននៃស្នងការដ្ឋាននគរខេត្តពោធិ៍សាត់ចាត់ការបន្ត៕

មតិយោបល់