ព័ត៌មានជាតិ

Update៖ រថយន្ត១គ្រឿង បើករេឡើងខឿនក្រោមស្ពាន រួចបុកបញ្ឆិតសសរស្ពាន បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ មានរថយន្ត១គ្រឿង បានបើករេឡើងខឿនស្ពានព្រែកព្នៅ រួចបុកបញ្ឆិតសសរស្ពានមួយដើម បណ្តាលឲ្យរថយន្តខូចខាត ផ្នែកកំណាត់មុខយ៉ាងដំណំ តាមបណ្តោយមហាវិថីឈ្នះឈ្នះ កែងផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រោមស្ពានព្រែកព្នៅ ត្រើយខាងលិច ស្ថិតក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-4904 ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតជិះជាមួយ ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ មិនដឹងមានបញ្ហាអ្វីទេ បានរេចង្កូតមកឆ្វេងដៃជ្រុលឡើងខឿនក្រោមស្ពាន រួចទៅបុកបញ្ឆិតសសរសស្ពានមួយដើម បណ្តាលឲ្យរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ ហើយតៃកុងរបួសស្រាល ។

ក្រោយពេលកើតហេតុបុរសជាតៃកុងរថយន្តបង្ក បានគេចខ្លួនបាត់ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ច ទាក់ទងសមត្ថកិច្ចជំនាញ មកវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមច្បាប់៕

មតិយោបល់