ព័ត៌មានជាតិ

សមត្ថកិច្ចនឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម៉ោង០៣និង៣០នាទី រំលងអាធ្រាត ជនរងគ្រោះឈ្មោះ ពេជ្រ ជីវ័ន្ត ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ម៉ូតូចាស់) សណ្តោងរ៉ឺម៉កនៅចំណុចកើតហេតុ ដោយពុំបានចាក់សោត្រឹមត្រូវទេ រួចក៏ទៅដេកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ លី យួន និងឈ្មោះ ដួង ចិត្ត ធ្វើសកម្មភាពលួចម៉ូតូ សណ្តោងរ៉ឺម៉កខាងលើបណ្តើរទៅដោះរ៉ឺម៉កចេញ រួចជនសង្ស័យឈ្មោះ ដួង ចិត្ត ក៏ជិះម៉ូតូចេញទៅ។

រហូតដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ម៉ោង១៩និង០០នាទី ជរងគ្រោះឃើញជន សង្ស័យឈ្មោះដួង ចិត្តជិះម៉ូតូរបស់ខ្លួន នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ក៏ឃាត់ខ្លួនរួម និងម៉ូតូប្រគល់ឲ្យសមត្ថកិច្ចបន្តទៀត។

បើតាមសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទលួច និងប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ច្បារអំពៅ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់