ភ្នំពេញៈ បំណែកសាកសពម្នាក់ ត្រូវបានប្រជាពលរដ្ឋដើរបាញ់សត្វ ប្រទះឃើញនៅក្នុងព្រៃឫស្សី កណ្តាលវាលស្រែ ហើយ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅត្រួតពិនិត្យ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅក្នុងព្រៃឫស្សីចំណុចទួលអ្នកតា៤មុខ ក្នុងភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សាកសពខាងលើគេពុំដឹងថា ប្រុសឬស្រីនោះឡើយ ដោយមានសភាពស្អុយរលួយ ហើយលលាដ៍ក្បាល និងដៃ និងដងខ្លួននៅដាច់ដោយឡែកពីគ្នា ។
តាមឈ្មោះ សា រុន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិកាន់ទ្រុង សង្កាត់ពន្សាំង បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់នឹងបងប្រុស បានដើរឆ្លុះបាញ់សត្វនៅក្នុងព្រៃ ស្រាប់តែធំក្លិនស្អុយ និងប្រទះឃើញ បំណែកដៃសាកសព និង ប្រទះឃើញក្បាលលលាដ៍ក្បាល ។ ភ្លាមៗ ក៏បានប្រញាប់ប្រញ៉ាល់ត្រឡប់ទៅផ្ទះ ហើយរាយការណ៍ប្រាប់នគរបាលចុះទៅទាំងយប់ ។ លុះព្រឹកឡើង ក៏បានរាយការណ៍ ទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យតែម្តង ។
ប្រភពបន្តថា នៅព្រឹកនោះ សមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌព្រែកព្នៅ ក៏បានចុះទៅកន្លែងកើតហេតុបានប្រទះឃើញ គ្រោងឆ្អឹង ដងខ្លួនផ្នែកខាងក្រោយ នៅក្នុងព្រៃឫស្សី ។ នៅដើមឈើ មានអាវជាប់ដើមឈើនិងមួក ស្រ្តីនៅជាប់នឹងឫស្សី ។
តាមនគរបាលមានការសង្ស័យថា សពជាស្រ្តី ដែលចងកសម្លាប់ខ្លួន អស់រយៈពេល ប្រមាណជាង១ខែមកហើយ ។ ខណ:ពេលដែលសពស្អុយរលួយ ត្រូវបានសត្វពាំអូសទៅជាបំណែកៗ ។ ទោះបីជាយ៉ាងណាគេពុំទាន់ស្គាល់អត្តសញ្ញាណសពនោះឡើយ ។ ចំណែកការស្លាប់គេពុំទាន់ដឹងជាករណីអ្វី ពិតប្រាកដនោះឡើយ ។ សពត្រូវបានសមត្ថកិច្ចយកកង់ឡានទៅដុតចោលនៅណ្តាលវាលនោះតែម្តង៕
មតិយោបល់