ពោធិ៍សាត់ៈ បង្ក្រាបករណី ឆក់ ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០
វេលាម៉ោង ១១និង១៣នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសណ្តាន់ បានចេញប្រតិបត្តិការ
បង្ក្រាបមុខសញ្ញាឆក់កាបូបប្រជាពលរដ្ឋ នៅតាមផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៧-១៦៨ ស្ថិតក្នុងភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ដែលកំពុងជិះកង់មកពីផ្សារ ឃុំបឹងកន្ទួត ត្រលប់មកផ្ទះវិញ ពីលិចមកកើត។
ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌឿន សុភាព អាយុ ២០ឆ្នាំ ភេទស្រី ជនជាតិខ្មែរ នៅភូមិអូអាចម៍កុក ឃុំអូសណ្តាន់ ស្រុក
ក្រគរ បានប្តឹងរាយការណ៍ មានជនសង្ស័យ ២នាក់ បានជិះម៉ូតូ ១គ្រឿង ពីលិចទៅកើត មកដល់ចំណុចកើតហេតុខាងលើ បាន
ឆក់កាបូប របស់ខ្លួនដែលដាក់នៅកន្ត្រកកង់ខាងមុខ ក្នុងកាបូបនោះមានលុយខ្មែរ ១៤០,០០០៛ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិ
ខ្មែរ១សន្លឹក ។
ក្រោយពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចេញអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់
និងម៉ួតូ១គ្រឿង ។
១-ឈ្មោះ ភឿង បុន អាយុ ២២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះ ហ៊ឹម ម៉េត អាយុ ២២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ មុខរបរ មិនពិតប្រាកដ។
ម៉ូតូម៉ាក សេ១២៥ ស៊េរី២០១៥ឆ្នាំ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1I-23 97 ក្រោយការឃាត់ខ្លួនស្រង់
ចម្លើយ ជនសង្ស័យទាំង ២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបមែន ។
ជនសង្ស័ទាំង ២នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត
ពោធិ៍សាត់ ៕
មតិយោបល់