ព័ត៌មានជាតិ

អាល័យម្ចាស់ស្បែកជើង! នារីម្នាក់មិនដឹងមានវិបត្តិអ្វី មកលោតទឹកសម្លាប់ខ្លួន បន្សល់ទុកស្បែកជើង១គូ នៅលើស្ពានជ្រោយចង្វា

ភ្នំពេញៈ នៅវេលាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ មានករណីនារីម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ ស្រាប់តែមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា បណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុមានប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅលើស្ពានបានរាយការណ៍ថា ឃើញស្រ្ដីម្នាក់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បាត់ហើយដោយគាត់មិនបាន បញ្ជាក់ពីភិនភាគនោះទេ គាត់បានត្រឹមដឹងថា ជាស្រ្ដីហើយក៏មិនស្គាល់អត្តសញ្ញាណនោះដែរ បន្ទាប់ពីរាយការណ៍រួច ក៏ជិះម៉ូតូទៅបាត់ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ ទីតាំងកន្លែងកើតហេតុ ក៏ប្រទះឃើញស្បែកជើង ពណ៌ខ្មៅ១គូ នៅជិតបង្កាន់ដៃស្ពាន និងស្នាមដៃនិង ជើងនៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ ។

ករណីនេះ ក្រោយកើតហេតុក៏មិនទាន់ឃើញសាច់ញាតិក្រុមគ្រួសារ មកដល់កន្លែងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ឃើញអ្នកណាម្នាក់ចុះរាវរកសពនោះដែរ ៕

មតិយោបល់