យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៤.៤០នាទី ទាបភ្លឺ មានក្រុមក្មេងទំនើង២ក្រុម មួយក្រុមមានគ្នា៤នាក់ និងមួយក្រុមទៀតមានគ្នា៦នាក់ បានចេញពីផឹកស៊ីនៅម្តុំត្រើយម្ខាងជិតសណ្ឋារគារសុខា ខណ្ឌជ្រោយចង្វារ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក្មេងទំនើងទាំងពីរក្រុម បានប្រព្រឹត្តតអំពើហិង្សា វាយគ្នាទៅវិញទៅមក បណ្តាលឲ្យមានរបួសស្នាម។
បច្ចុប្បន្នកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់