ព័ត៌មានជាតិ

សែនសង្វេគ! បុរសម្នាក់ប្រាប់សង្សារ ឲ្យដើរប្រាប់ភ្ញៀវភ្ជាប់ពាក្យ ស្រាប់តែព្រឹកឡើងប្រទះឃើញចងកសម្លាប់ខ្លួនលើដើមឈើកម្ពស់ ១៧ម៉ែត្រទៅវិញ

ពោធិ៍សាត់: កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៥និង៣៥នាទីទៀបភ្លឺ សមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ បានទទួលពត៌មានពីលោកប្រធានភូមិរវៀង មានករណីមនុស្សចង ក សម្លាប់ខ្លួនស្លាប់នៅលើ ដើមឈើ ត្រង់ចំណុចវាលពីរ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ផល់ ភិន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ បានមកស្នាក់នៅធ្វើចម្ការជាមួយបងស្រីឈ្មោះ ផល ចម្រើន អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

សូមបញ្ជាក់៖ មុនពេលកើតហេតុជនរងគ្រោះ បានប្រាប់គូសង្សារឲ្យដើរប្រាប់ភ្ញៀវភ្ជាប់ពាក្យ លុះស្រាប់តែព្រឹកឡើង ប្រទះឃើញចងកសម្លាប់ខ្លួន លើដើមឈើដែលមានកម្ពស់ ១៧ម៉ែត្រទៅវិញ ហើយជនរងគ្រោះក៏ជាមនុស្សមានសតិមិនសូវគ្រប់ផងដែរ ។ ករណីនេះក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងត្រួតពិនិត្យកោសល្យរួច ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់