ភ្នំពេញៈ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបយួរដៃ ពណ៌ខ្មៅ) ។
ករណីខាងលើនេះ ជនសង្ស័យ បានប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋាន៥៧៩ ផ្លូវលេខ៤៣ កែងផ្លូវលេខ៣៣៤ ក្រុម៧ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖ ឈ្មោះ តុង សិរីពាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ, ចំណែកជនរងគ្រោះឈ្មោះ REN HONGYU ភេទប្រុស ជនជាតិចិនមុខរបរ ប្រធានគ្រប់គ្រងភោជនីយដ្ឋាន៥៧៩ ស្នាក់នៅភោជនីយដ្ឋាន៥៧៩ ផ្លូវលេខ៤៣ កែងផ្លូវលេខ៣៣៤ ក្រុម៧ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់រួមមាន៖ កាបូបយួរដៃ ពណ៌ខ្មៅ ចំនួន០១ ,ទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូន១១ប្រូ ពណ៌ខ្មៅ និងម៉ាកវីវ៉ូ ពណ៌ ខ្មៅ ,ប្រាក់ដុល្លារចំនួន២០០០ដុល្លារអាមេរិក។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់