ព័ត៌មានជាតិ

សាហាវណាស់! ភ្លើងប្រចណ្ឌ ប្តីយកព្រនុងឫស្សី វាយប្រពន្ធ រហូតដល់ស្លាប់

ស្វាយរៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយសារភ្លើងប្រចណ្ឌ និងមានសុរាក្នុងខ្លួន ធ្វើឲ្យប្តីហ៊ានយកព្រនុងឫស្សីវាយប្រពន្ធ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ឮករណីឃាតកម្មខាងលើ បានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់នគរបាលខេត្ត បានឲ្យដឹងថា សង្ស័យឈ្មោះ ប៉ា រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ បានយកព្រនុងឫស្សី វាយទៅលើឈ្មោះ ម៉ៅ ណេន ភេទស្រី អាយុ៣២ឆ្នាំ (ត្រូវជាប្រពន្ធ) ចំក្បាលផ្នែកខាងក្រោយ បណ្តាលឲ្យស្លាប់។ ទាំងពីរនាក់មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា ជនសង្ស័យក្រោយពីប្រព្រឹត្តបទល្មើសរួច បានរត់គេចខ្លួនបាត់។ មូលហេតុផឹកស្រាស្រវឹងប្រច័ណ្ឌប្រពន្ធ ។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងបង្ករសុំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់