បាត់ដំបងៈ នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង១និង៤០នាទីរសៀលនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង និងយោបល់ណែនាំរបស់លោក វរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការ ងារនគរបា លព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាល ព្រហ្មទ័ណ្ឌកំតិតធ្ងន់នៃស្នងការដ្ឋាន បានដឹកនាំធ្វេីការឃាត់ ខ្លួន មុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះសែម សុ គន្ធា ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំមានទី លំ នៅក្រុមទី២៣ ភូមិ កម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងខណ:ដែលជន សង័្សយរូបនេះ កំពុងកាន់កាប់អាវុធដោយខុស ច្បាប់ នៅមូលដ្ឋានក្រុងបាត់ដំបង។
លោកវរ សេ នីយ៍ឯក អូន ហ្វៃ បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ សែម សុគន្ធា ហៅម៉ាប់ នេះត្រូវបានឃាត់ខ្លួនភ្លាមៗក្នុងពេលដែលរូបគេបានកាន់កាប់អា វុធខ្លីមួយដេីមម៉ាកK59និងគ្រាប់ចំនួន០៦ គ្រាប់ ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វេីស កម្មភាព(ជួញដូរ) អាវុធ មួយដេីមនេះផង ។ លោកបន្តថាជនសង័្សយខាងលេីគឺជា មុខសញ្ញាដែលស្ថិតក្នុងការតាមដាន របស់សមត្ថកិច្ចផងដែរ ហេីយ ក្នុងពេលធ្វេីការ សា ក សួរ ជនសង័្សយបានឆ្លេីយ សារភាពថា អា វុធខ្លីមួយដេីមនេះ គេបានធ្វេីសក ម្មភាព(លួច)យកបាន នា ពេលកន្លមក។
តាមលទ្ធផលនៃការស្រាវជ្រាវឯកឧត្តមស្នងការ បានឱ្យការិយាល័យជំនាញរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់