ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន១១នាក់ ស្រី០១ ជាបន្តបន្ទាប់និងដកហូតម៉ូតូ១៦គ្រឿង

សៀមរាបៈ ចាប់ ពីខែមករា ដល់ខែ កក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាល ចំណុះឲ្យអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការ ស្រាវជ្រាវ បង្ក្រាប និងឃាត់បានមុខសញ្ញាជនសង្ស័យ ពាក់ព័ន្ធករណីអំពើលួច ម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ទអំពើសមគំនិត) ដកហូតម៉ូតូ បានចំនួន ១៦គ្រឿង ក្នុងនោះ ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ចំនួន០២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន ១៤គ្រឿង ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន ១៤គ្រឿងផងដែរ។

ដោយឡែក បក្សពួករបស់ជនសង្ស័យ ខាងលើសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរកចាប់ខ្លួនជាបន្តបន្ទាប់ទៀត ។

ទោះបីជាជនសង្ស័យពាក់ព័ន្ធ នឹង ករណីនេះទាំង ត្រូវបានកម្លាំងនគរបាលជំនាញ ធ្វើការឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស តាមផ្លូវច្បាប់ ជាបន្តបន្ទាប់យ៉ាងណាក្តី ក្នុងនាម កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល ចតម៉ូតូទុកនៅតាមទីសាធារណះ សូមធ្វើការចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ អោយបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពជៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសឲជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច៕

 

មតិយោបល់