ព័ត៌មានជាតិ

ឥណ្ឌា បាញ់​បង្ហោះ​ផ្កាយរណប ទៅ​កាន់​ទី​លំហ​ទទួលបាន​ជោគជ័យ (Video Inside)

​ឥណ្ឌា​ទទួលបាន​ជោគជ័យ​ទាំងស្រុង​ក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ ទៅ​កាន់​ទី​លំហ​កាល​ប្រកបដោយ​ជោគជ័យ​។​
2014-04-07_103407
​ផ្កាយរណប​ឈ្មោះ IRNSS-1B ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​ឥណ្ឌា​ស្ថិត​នៅ​ភាគ​ខាងត្បូង​រដ្ឋ ស្រី​ហារី​កូតា នៃ​រដ្ឋធានី​អង់​ដ្រា ប្រា​សិត កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ទៅ​កាន់​ទី​លំហ ដោយ​ទទួលបាន​ជោគជ័យ ។​

​មន្ត្រី​មកពី​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា ហៅ​កាត់ (ISRO) បានឲ្យដឹងថា ផ្កាយរណប​ខាងលើ​ត្រូវ​បាន​បាញ់​បង្ហោះ និង​រុញច្រាន​ដោយ​គ្រាប់​រ៉ុកែត​ឈ្មោះ C24 (PSLV-C24) ហើយ​បាន​បាញ់​ចេញ​នៅវេលា​ម៉ោង ៥​និង​១៤​នាទី​ល្ងាច ម៉ោង​ក្នុង​តំបន់ នៃ​មជ្ឈមណ្ឌល​អវកាស សា​ទី​ស ដា​វា​ន៉​។​

​នេះ​ជា​ផ្កាយរណប​ដែល​បាន​បាញ់​បង្ហោះ​ទី​២ ហើយ​សម្រាប់​បម្រើ​ដល់​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​នេះ ដែល​ត្រូវបាន​បំពាក់​ប្រព័ន្ធ GPS ស៊េរី​ខ្ពស់​ទៀតផង ។​
​ជាមួយនឹង​ការបាញ់​បង្ហោះ​ផ្កាយរណប​ខាងលើនេះ ឥណ្ឌា​ត្រូវបាន​គេ​ដឹងថា ជា​ប្រទេស​ជាប់​លំដាប់​លេខ​៦ ដែល​ទទួលបាន​ជោគជ័យ លើ​ផ្នែក​វិទ្យាសាស្ត្រ បន្ទាប់​ពី​សហរដ្ឋអាមេរិក រុស្ស៊ី អឺរ៉ុប ចិន និង​ជប៉ុន ។​គេ​ថែមទាំង​ដឹង​ច្បាស់​ថា ឥណ្ឌា ជា​ប្រទេស​ដែល​បាន​ចូលរួម ក្នុង​បេសកកម្ម​ទៅកាន់​ទៅ​លំហ​កាលពី​ឆ្នាំ​១៩៧៥ ដែល​បាន​ទទួល​បាន​ជោគជ័យ លើ​បេសកកម្ម​ចំនួន​១០០ រួចមកហើយ រួម​បញ្ជូ​លទាំង​បេសកកម្ម ឡើង​ទៅ​កាន់​ភព​ព្រះ​ចន្ទ្រ និង​ភព​ព្រះ​អង្គារ​ទៀតផង​។​

​នៅក្នុង​ព្រិត្តិការមួ​យ​ផ្សេងទៀត សហភាព​អឺរ៉ុប បាន​បាញ់​បង្ហោះ​ផ្កាយរណប មួយ​ទៅ​កាន់​ទី​លំហ ដើម្បី​ចង់​ដឹង​អំពី​ការ​បម្រែបម្រួល​នៃ​ភព​ដ​ផែនដី ។​
​តាមរយៈ​គ្រាប់​រ៉ុកែត Soyuz បាន​រុញច្រាន​ផ្កាយរណប ដែល​បាញ់​ចេញពី ហ្គី​ណា ប្រទេស​បារាំង ដែល​ជា​ផ្កាយរណប​ដំបូង​គេ​បង្អស់ របស់​សហភាព​អឺរ៉ុប ដោយ​បាន​ផលិតឡើង​ចំណាយ ប្រាក់​អស់​រាប់ពាន់​លាន​អឺរ៉ូ សម្រាប់​បម្រើការ​ក្នុង​កម្មវិធី ឃ្លាំ​មើល​ការ​បម្រែបម្រួល​នៃ​ភព​ដែនដី ។ ផ្កាយរណប​ថ្មី​មួយ​នេះ មានឈ្មោះ​ថា Sentinel-1a ត្រូវបាន​បញ្ជូន​ទៅ​កាន់​ទី​លំហ ដោយ​មាន​ភ្ជាប់​ប្រព័ន្ធ​រ៉ា​ដា ចាប់​យក​ផែនទី​នៃ​ចក្រ​វាឡិ៍​យើង​នេះ ។​

​សូមបញ្ជាក់​ថា តាមរយៈ​គ្រាប់​រ៉ុកែត Soyuz ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​រ៉ា​ដា បាន​បាញ់​បង្ហោះ​ផ្កាយរណប​ពី​ឆ្នេរ​ហ្គី​ណេ នៅ​ម៉ោង ១៨៖០២​នាទី ម៉ោង​នៅក្នុង​តំបន់​៕​

សូម​ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់