ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ០៧រោច ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០វេលាម៉ោង២១និង៥០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ប្រុស ០១នាក់កើតហេតុនៅចំណុច ខាងមុខហ្គារ៉ាសសាំង SOKIMEX ខ្ពបវែង លើផ្លូវ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក BMW X5 ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AD-4714អ្នកបើករថយន្តមិនទាន់ស្គាល់ អត្តសញ្ញាណ រថយន្តបើកក្នុងទិសដៅពីកើត ទៅ លិច ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក HONDADREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1HS-8293 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ)
អ្នកបើកម៉ូតូឈ្មោះ សេង សុខលី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (រងរបួសធ្ងន់ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជម្នះ)។
មធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។

មតិយោបល់