ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: កាលពីវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ក ម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ ប៉ាន់ សុភាព នាយការិយាល័យ បង្ក្រាបបានជាក់ស្ដែងនូវមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច បន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុម១៤ ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។

ជនសង្ស័យ១-ឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ,២-ឈ្មោះ ពេជ្រ ចាន់ភា ភេទស្រី អាយុ២២ឆ្នាំ។

តាមចម្លើយសារភាព និងការចង្អុលបង្ហាញរបស់ជនសង្ស័យឈ្មោះ ភោគ សំណាង ភេទប្រុស អាយុ៣២ឆ្នាំ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃដដែល វេលាម៉ោង១៥និង២០នាទី បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ គឺម ដារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុច ផ្ទះគ្មានលេខ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចាប់យកវត្ថុតាងរួមមាន៖ ១-ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់,២-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,៣-សម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់