ព័ត៌មានជាតិ

សមត្ថកិច្ចចុះប្រតិបត្តិការ ផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស​ នៅខណ្ឌសែនសុខ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ដោយមានការឯកភាពពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា តំណាងលោក អភិបាល ខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ លោកវរៈសេនីយ៍ឯក ជា ចិត្រ្តា នាយការិយាល័យអនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះផ្អាកទីតាំងសណ្ឋាគារ វិន សិនណេស ស្ថិតនៅផ្លូវណតប្រ៊ីត ក្រុមទី៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឲ្យម្ចាស់ទីតាំងផ្អាកការទទួលភ្ញៀវ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ និងតម្រូវឲ្យម្ចាស់ទីតាំងធ្វើការស្នើសុំច្បាប់ទីតាំងថ្មី ៕

មតិយោបល់